khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសាលាស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោកស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈនៃអ.ពស បានអញ្ជើញចុះដល់សាលប្រជុំតូច សាលាស្រុកពញាឮ ខេត្តកណ្តាល ដើម្បីជួបសំណេះសំណាលជាមួយលោក លោកស្រីមន្ត្រីសាលាស្រុក ចំនួន ៧រូប។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម តំណាងលោកអភិបាលស្រុក លោកជំទាវប្រធានបានពាំនាំប្រសាសន៍សាកសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលជានិច្ចកាល គិតគូរដល់សុខទុក្ខបងប្អូន និងលើកទឹកចិត្តបងប្អូនឱ្យថែរក្សាសុខភាព និងសុវត្ថិភាពដើម្បីចូលរួមបម្រើប្រជាជន និ ថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស។ ក្នុងកម្មវិធីនេះ លោកជំទាវប្រធានបានប្រគល់ទស្សនាវដ្តីមួយចំនួនសម្រាប់ជូនមន្ត្រីសាលាស្រុកអានស្រាវជ្រាវ និងបានឧបត្ថម្ភថវិកាសរុប៦០០,០០០រៀល ជូនលោក លោកស្រីដែលបានចូលរួម។

    ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហៈនៃអ.ពស
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ